Thursday, July 7, 2016

ប្រាសាទបន្ទាយស្រី

ប្រាសាទបន្ទាយស្រី
            ប្រាសាទបន្ទាយស្រី ជាប្រាសាទមួយដែលមានរៀងតូចច្រឡឹងពោរពេញទៅដោយក្បាច់រចនា​ស្រស់​ស្អាតគួរជាទីគយគន់។ ប្រាសាទ​នេះ​ល្បីល្បាញ​ដោយសារតែ​សាងសង់ឡើងពី ថ្មផ្កាឈូកជាមួយនឹងក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ​ដោយ​សារតួប្រាង្គបីមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍ ។ បើទម្រង់​ប្រាសាទវិញ គឺសាងសង់ឡើងលើដីរាបស្មើ មានមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាល មានតម្កល់ លិង្គព្រះឥសូរ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ ដោយឡែកក្បាច់ចម្លាក់​ផ្កាភ្ញីនៃរឿងរ៉ាវដែលទាក់ទងទៅនឹងលទ្ធិទេវរាជ "រឿងរាមកេរ្តិ៏ខែ្មរ"  សុទ្ធតែមានលក្ខណៈរស់រវើក។
បើយោងតាម ឯកសារប្រវត្ដិសាស្រ្ដអាណាចក្រខ្មែរបានគូសបញ្ជាក់ថា ប្រាសាទបន្ទាយស្រីបានកសាងឡើងក្នុងគ្រិស្តសករាជ ៩៦៧ ក្នុងរជកាលព្រះបាទរាជេន្រ្ទវរ្ម័ន ដោយព្រហ្មណ៍ម្នាក់ឈ្មោះ យជ្ញវរាហៈ ត្រូវជាចៅប្រុសបង្កើតរបស់ព្រះបាទ ហសវរ័្មនទី២ ហើយក៏ជាព្រះគូ្ររបស់ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះធ្វើពីថ្ម ភក់ពណ៌ស៊ីជម្ពូ និងរំលេចដោយទេពអប្សរចំនួន ១៥០០ ដែលទេពអប្សរទាំងអស់សុទ្ធតែខុសគ្នា។
            បើតាមមគ្គុទេសក៏វិញបញ្ជាក់ថា ព្រះបាទជ័យ​​រ្ម័នទី៥ ជាអ្នកកសាងប្រាសាទនេះឡើងមក បើតាម​សិលាចារឹថា "ឥសូរបុរៈ" ឈ្មោះត្រីភុវតមហេស្វរៈ​ប្រែថា "ស្ពាននៃព្រះឥសូរជាធំត្រៃភព" បាន សេច​ក្ដីថា "បុរីព្រះឥសូរ" មិនមែនឈ្មោះបន្ទាយស្រីដូចយើង​ស្គាល់ទេ។ ប្រាសាទបន្ទាយស្រីជាប្រាសា ទមួយ​ដែលមានក្បាច់រចនាល្អឆើត ឆាយ មានសន្ទឹកភ្ញីវល្លិវិលវង់ល្អិតឆ្មាស្រស់រស់រវីក ប្រៀបដូចជា ទេវ តានិមិ្មត។
            សូមជម្រាបជូនផងដែរថា ប្រាសាទបន្ទាយ​ស្រីស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ចំងាយ ៣៩គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាប ឃ្លាតពីស្រះស្រង់ ២៧គីឡូម៉ែត្រ និងមានចំងាយ៣២គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតាមផ្លូវឆ្ពោះទៅភ្នំគូលេន៕



sina oeur



No comments:

Post a Comment