Friday, July 8, 2016

អ្នកដឹងអ្វីខ្លះពីព្រះបរមរាជវាំង?

អ្នកដឹងអ្វីខ្លះពីព្រះបរមរាជវាំង?

ការស្ថាបនាព្រះបរមរាជវាំងត្រូវបានរៀបចំឡើងនៅភ្នំពេញចំនួន២លើក គឺលើកទី១​ ក្នុងរជ្ជកាល​ព្រះ​បាទ ​ពញ្ញា​យ៉ាត នៅ​ឆ្នាំ​១៤៣៤ និងលើកទី២ សង់​ដោយ​ព្រះបាទ នរោត្ដម ក្នុងឆ្នាំ១៨៦៦ និងសង់ជាថ្មីក្នុងរាជ្យ ព្រះ​បាទស៊ី​សុវត្ថិ​ក្នុង​ឆ្នាំ​១៨១៣ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល​ ដោយស្ថិត​នៅចំណុច​ប្រសព្វ​គ្នា នៃទន្លេ​ទាំង​បួន​​​មាន ​ទន្លេមេគង្គលើ ទន្លេមេគង្គលក្រោម ទន្លេបាសាក់ និងទន្លេសាប។
ព្រះ​បរមរាជវាំង​កសាង​តាមរចនាបថបាយ័ន​ ដែលមានក្លោងទ្វារចេញចូលចំនួន​៥ ​សង់ដោយអ្នកឧកញ៉ា ទេព​និម្មិត ម៉ក់ ជា​ស្ថាបត្យ​​ករដែលសង់គ្រប់សំណង់ទាំងអស់ក្នុងព្រះបរមរាជវាំង។​ ​រាល់សំណង់ប្រាសាទ នៅក្នុង​ព្រះ​បរម​រាជ​វាំង ត្រូវបានគេលាបលំអ ដោយពណ៌លឿង តំណាងឲ្យព្រះពុទ្ធសាសនា និងពណ៌ស តំណាងឲ្យ​ព្រហ្មញ្ញ​សាសនា។​
សូមជ្រាបជូនថា ព្រះបរមរាជវាំងសង់បែរមុខទៅ​ទិសខាង​កើត​​​ដែលមានកំពែងព័ទ្ធជុំវិញ​ប្រវែង​ ១៧៧២​ម ខាង​កើតប្រវែង​៤២១ម ខាងលិចប្រវែង​៤៣៥ម ខាងជើងប្រវែង៤៨៤ម និងខាងត្បូងប្រវែង ៤៣២ម ត្រូវ​បាន​កសាង​ឡើងនៅឆ្នាំ ១៨៦៦​-១៨៧០។​
















សម្រួលអត្ថបទចាក វិគីភីឌា

រៀបរៀងដោយ អឿ ស៊ីណា​ 

No comments:

Post a Comment