Thursday, May 20, 2021

អ្នកនិពន្ធ​ អឿ ​ស៊ីណា​ ​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​ខ្លួន​ក្នុង​ការសិក្សា​ ​និង​ការងារ

ឧបសគ្គ​ជាច្រើន​ដែល​ខ្ញុំ​បាន​ជួបប្រទះ​ ​នឹង​ឆ្លងកាត់​កន្លងមក​ ​ប្រៀបបានទៅ​នឹង​គ្រូបង្រៀន​ដ៏​មាន​ជំនាញ​ម្នាក់​ ​មក​បណ្ដុះបណ្ដាល​ខ្ញុំ​យ៉ាង​យកចិត្ដទុកដាក់​បំផុត​។​ ​ខ្ញុំ​ជា​កូន​កសិករ​ម្នាក់​ ​ធ្វើស្រែ​នៅ​រដូវ​ទឹកស្រក​ ​ហើយ​ក្នុង​ការ​ធ្វើស្រែ​នោះ​ ​ខ្ញុំ​ក៏​ឆ្លៀត​ផង​ដែរ​ ​ទៅ​រក​ត្រី​ដើម្បី​រក​ប្រាក់ចំណូល​ខ្លះ​មក​ផ្គត់ផ្គង់​គ្រួសារ​។​ ​នេះ​ ​គឺជា​ទម្លាប់​ទៅ​ហើយ​ ​សម្រាប់​គ្រួសារ​ខ្ញុំ​ ​ដែល​ធ្វើ​របៀប​នេះ​ជា​ដដែល​ៗ​ ​និង​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​។​

​ខ្ញុំ​ឈ្មោះ​ អឿ ​ស៊ីណា​ ​មាន​អាយុ​២​៩​ ​បច្ចុប្បន្ន​ ​មាន​តួនាទី​ជា​អ្នកនិពន្ធ​ជាន់ខ្ពស់​ ​បម្រើ​ការ​នៅ​ក្នុង​គ្រឹះស្ថាន​បោះពុម្ព​ ​នៃ​សាកលវិទ្យាល័យ​ ​ម៉េង​លី​ ជេ. គួ​ច​។​ ​ទម្រាំ​ឈានជើង​មកដល់​ឈ្មោះ​ជា​អ្នកនិពន្ធ​នេះ​ ​ខ្ញុំ​បាន​ឆ្លង​នូវ​រឿងហេតុ​ជាច្រើន​ ​តួយ៉ាង​ទាំង​ការសិក្សា​ ​និង​ការ​ធ្វើការងារ​ជាបន្ដបន្ទាប់​។​ ​ខ្ញុំ​ជា​សិស្ស​ម្នាក់​ដែល​មានសំណាង​ក៏​អាច​ថា​បាន​ ​ក្នុង​មួយ​វិទ្យាល័យ​ប្រពៃ​គិរី​ ​ក្នុងស្រុក​ជល​គិរី​ ​ជំនាន់​ខ្ញុំ​រៀន​នោះ​ ​ខ្ញុំ​បានជា​ប់​អាហារូបករណ៍​អត្ថិភាព​ពិសេស​ ​ដែល​ហៅ​អក្សរកាត់​ថា​ (S​P​S) ​នៅ​សាលា​ភូមិន្ទ​ភ្នំពេញ​ ​ក្នុង​ជំនាញ​អក្សរ​សា​ស្រ្ដ​ខ្មែរ​ ​ក្នុង​នោះ​ដែរ​ ​ខ្ញុំ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​មួយ​ខែ​៧​០​ដុល្លារ​ ​ដែល​មានការ​គាំទ្រ​ពី​ធនាគារ​ពិភពលោក​ ​សហការ​ជាមួយ​រដ្ឋាភិបាល​។​

​ក្នុង​អំឡុង​ពេល​សិក្សា​នោះ​ដែរ​ ​ខ្ញុំ​បាន​សិក្សា​បណ្ដើរ​ ​និង​ឆ្លៀត​ធ្វើការ​ពេលយប់​បណ្ដើរ​ ​ដែល​ការងារ​នោះ​ ​គឺជា​អ្នក​រត់​តុ​ ​បាន​ក​ម្រៃ​ត្រឹមតែ​៣​០​ដុល្លារ​ប៉ុន​ណោះ​ក្នុង​មួយ​ខែ​ៗ​ ​ខ្ញុំ​ធ្វើការងារ​នេះ​ ​រយៈ​មួយ​ឆ្នាំ​កន្លះ​ ​បន្ទាប់មក​មិត្ដភក្ដិ​ខ្ញុំ​ ​បាន​ហៅ​ខ្ញុំ​ទៅ​ធ្វើការងារ​ជាមួយ​គាត់​ ​គឺ​ធ្វើការងារ​ជា​អ្នក​កត់​មុខម្ហូប​ជូន​ភ្ញៀវ​ ​នឹង​ចាក់​បទ​ចម្រៀង​នៅ​ពេលយប់​ ​ខ្ញុំ​ធ្វើការងារ​បាន​កន្លះ​ឆ្នាំ​ ​ក៏បាន​ដាក់ពាក្យ​ធ្វើការងារ​ជា​អ្នក​ព័ត៌មាន​នៅ​ស្ថា​នី​យ៍​ទូរទស្សន៍​ C​T​V​8​H​D​ ​រយៈពេល​ជិត​មួយ​ឆ្នាំ​ក្នុង​ឆ្នាំ​២​០​១​៥​ ​ខណៈនោះ​ខ្ញុំ​កំពុង​សិក្សា​បរិញ្ញាបត្រ​ឆ្នាំ​ទី​៤​ ជិ​តនឹង​ចប់​ល្មម​។​ ​លុះ​ពេល​ខ្ញុំ​រៀនចប់​ ​ខ្ញុំ​ត្រូវ​បាន​មិត្ដភក្ដិ​ដែល​រៀន​ជាមួយគ្នា​នៅ​បរិញ្ញាបត្រ​អក្សរ​សា​ស្រ្ដ​ខ្មែរ​ម្នាក់​បាន​ហៅ​ខ្ញុំ​ឱ្យ​ដាក់​ប្រវត្ដិរូប​ចូល​ធ្វើការងារ​ជា​អ្នក​វាយ​អត្ថបទ​នៅ​ ​សាលារៀន​ ​អន្ដរទ្វីប​ ​អាមេរិកាំង​។​

​ខ្ញុំ​បាន​ធ្វើការងារ​ជា​អ្នក​វាយ​អត្ថបទ​ភាសាខ្មែរ​ ​នៅ​ការិយាល័យ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្ដិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ដែល​មាន​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​និង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ជា​បុត្រ​សម្ពន្ធ​។​ ​ខ្ញុំ​ធ្វើការងារ​ជា​អ្នក​វាយ​អត្ថបទ​នេះ​អស់​រយៈពេល​ជាង​២​ឆ្នាំ​។​ ​ដោយសារ​មើលឃើញ​ពី​សមត្ថភាព​របស់​ខ្ញុំ​ ​ទើប​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ដំឡើង​តួនាទី​ខ្ញុំ​ពី​អ្នក​វាយ​អត្ថបទ​ ​ទៅជា​អ្នកនិពន្ធ​។​ ​លុះក្រោយមក​ទៀត​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​បាន​ដំឡើង​ពី​អ្នកនិពន្ធ​ ​ទៅជា​អ្នកនិពន្ធ​ជាន់ខ្ពស់​ ​នៃ​គ្រឹះស្ថាន​បោះពុម្ព​នៃ​សាកលវិទ្យាល័យ​ ​ម៉េង​លី​ ជេ. គួ​ច​ ​ដដែល​។​

​ស្នាដៃ​ដែល​ខ្ញុំ​បាន​និពន្ធ​ ​និង​រៀបរៀង​ទាំងនោះ​រួម​មាន​៖​
 ​ក.ស្នាដៃ​រៀបរៀង
​១​. ​សៀវភៅ​ ​គំនិត​រកស៊ី​ គួ​ច​ ​ម៉េង​លី​
​២​. ​សៀវភៅ​ ​កម្រង​កំណាព្យ​ពី​ដួងចិត្ត​
 ​ខ.ស្នាដៃ​និពន្ធ​រួម​មាន​
​១​. ​សៀវភៅ​ ​កម្រង​កំណាព្យ​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​និង​ខ្ញុំ​
​២​. ​សៀវភៅ​កម្រង​រឿង​ខ្លី​ ​ឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី និមិត្ដរូប​ខ្ញុំ​ (​ស្នាដៃ​និពន្ធ​រួម​ក្រុម​ការងារ​)

​២​. ​សៀវភៅ​ ​គតិបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ (​គ្រោង​នឹង​ចេញ​ឆាប់ៗ​នេះ​)
​៣​. ​សៀវភៅ​ ​បេះដូង​ពុក​ (​គ្រោង​នឹង​ចេញ​ឆាប់ៗ​នេះ​)




No comments:

Post a Comment